លោក នាង សង្ហា អនុប្រធានសហភាពសហជីពការងារកម្មករដើម្បីអភិវឌ្ឍន៍ និងជាប្រធានសហព័ន្ធសហជីពរួបរួមកម្មករ ព្រមទាំងសមាជិក សមាជិកា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ លោក នាង សង្ហា អនុប្រធានសហភាពសហជីពការងារកម្មករដើម្បីអភិវឌ្ឍន៍ និងជាប្រធានសហព័ន្ធសហជីពរួបរួមកម្មករ ព្រមទាំងសមាជិក សមាជិកា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់៕