គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបុកតកន្ទុយគ្នាមិនបណ្ដាលអោយមានអ្នករងរបួសធ្ងន់ទេTraffic accident between car and motorcycle collided with each other, causing no serious injuries
# រាជធានីភ្នំពេញ:ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបុកតកន្ទុយគ្នាមិនបណ្ដាលអោយមានអ្នករងរបួសធ្ងន់ទេ រថយន្តបង្ករម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2BB-4702 បានបើកទៅបុកម៉ូតូស្មាសពណ៍ក្រហម ស្លាកលេខ កំពត 1G-4726 រួចហើយភាគឺទាំងសងខាងក៏យករថយន្តនឹងម៉ូតូមកអែបខាងដើម្បីសំរួលចរាចរណ៍កំុអោយមានការកកស្ទះចរាចរណ៍ហើយសំរួលចរចាគ្នាដើម្បីដោះស្រាយគ្នាបញ្ចប់រឿងក្នុងនោះដែរជនរងគ្រោះម្ចាស់ម៉ូតូបានទាមទាសំណងពីរម្ចាស់រថយន្តបង្ករក្នុងតម្លៃ១០០ដុល្លា ម្ចាស់រថយន្តព្រមសងទៅជនរងគ្រោះក្នុងតម្លៃ១០០ដុល្លាដើម្បីបញ្ចប់ហើយភាគឺខាងរងគ្រោះក៏ព្រមយកសំណងទាំងនោះដែរដើម្បីបញ្ចប់រឿងដូចគ្នា ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនុបទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕