ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

​រថយន្ត​បុក​ជាមួយ​រថភ្លើង ស្រប​ពេល​ដែល​រថភ្លើង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត

ស្រុក​ព្រៃ​នប់៖ អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បុក​ជាមួយ​រថភ្លើង ស្រប​ពេល​ដែល​រថភ្លើង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។ តាម​សមត្ថកិច្ច​អោយ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​០៦​​:០០នាទីព្រឹក​ ថ្ងៃ​ទី​១៣​ ខែតុលា ឆ្នាំ​២០២១ នេះ ស្ថិតនៅ​ចំណុចផ្លូវ​រថភ្លើង​កាត់​ផ្លូវជាតិ​លេខ​៤ ជិត​ប្រជុំជន​វាល​រេញ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ​​រថយន្តមួយគ្រឿងម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2T-4730 ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុទៅភ្នំពេញ បាន​បើក​ឆ្លងផ្លូវ ជាតិ​ ដោយ​មិន​បាន​មាន​អ្នក​បិទ​ដាក់​ប៉ា​រាស់​បញ្ជាឱ្យ​ឈប់ ក៏​ត្រូវ​រថភ្លើង​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុទៅភ្នំពេញ ពេញទំហឹង​តែ​ម្តង កករណីខាងលើបណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈិ​ន សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រងរបួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ ហើយបានស្លាប់បាត់បង់ជីវិត វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចំពោះរថភ្លើងនិងអ្នកបើកបរសមត្ថកិច្ចចាប់ឃាត់បាននឹងយកទៅធ្វើការទៅតាមនីតិវិធីនៃច្បាប់ ​។

Prey Nob District: A car driver was seriously injured in a car collision with a train while the train was crossing National Road 4. According to the authorities, this incident happened at 6:00 AM on October 13, 2021 at the railway point. Cross National Road 4 near Veal Renh town between km 181-182 in Samrong Krom village, Samrong commune, Prey Nob district, Preah Sihanouk province. . A white Samsung car with license plate Phnom Penh 2T-4730 from Sihanoukville to Phnom Penh crossed the national road without The person who closed the bus stop ordered the train in the direction from Sihanoukville to Phnom Penh in full. The driver of the car is Chhin Sokchea, male, 31 years old, driving a truck to transport workers. Sihanouk was seriously injured and sent to Veal Renh Private Clinic for treatment. He died. The exhibits were kept at the checkpoint. Prey Nob district police arrested the train and the driver and took him to work according to the law.
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង