ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក នួន នី អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាអាកុល ម៉ាស និងកាដូរផ្សេងៗ.HE Dr. Khieu Kanharith Receives Mr. Nuon Ny, General Director and Leaders of Khmer Socrates Press Unit
#រាជធានីភ្នំពេញៈឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក នួន នី អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាអាកុល ម៉ាស និងកាដូរផ្សេងៗឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក នួន នី អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាអាកុល ម៉ាស និងកាដូរផ្សេងៗនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យបានចូលជួបសម្តែងការគួរសម និងសុំមតិយោបល់ដ៏ខ្ពង់ខ្ពស់លើវិស័យព័ត៌មាន ៕ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការធ្វើព័ត៌មានគ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈ ជៀសវាងមានការប្តឹងផ្តល់ យើងត្រូវហ៊ាននិយាយព័ត៌មានពិតតាមវិជ្ជាជីវៈ និងគោរពតាមអនុ សាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ (កុំបំពានសិទ្ធអ្នកដ៏ទៃ កុំបំផ្លៃការពិត )៕ក្នុងពីធីជំនួបនេះដែរ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា រាល់អង្ភភាពព័ត៌មានទាំងអស់ត្រូវតែចុះបញ្ជីនៅតាមក្រសួងដែលពាក់ព័ន្ធនីមួយៗ ព្រោះថា ការចុះបញ្ជីនេះនិងអាចជួយទៅដល់បុគ្គលិកនីមួយៗដែលបានបម្រើក្នុងអង្គភាពព័ត៌មានសម្រាប់អនាគត ហើយជាប្រយោជន៍ដ៏ធំដើម្បីការពារអ្នកសារព័ត៌មានខ្លួនឯង ឧទាហរណ៍ ពេលយើងមកធ្វើការឬទៅបំពេញការងារសម្រាប់អង្គភាពបានជួបនូវគ្រោះថ្នាក់ដោយចៃដន្យ ម្ចាស់អង្គភាពត្រូវទទួលការខុសត្រូវ តាមដែនកំណត់។ តែកុំភ្លេចបន្ទាប់ពីបានចុះបញ្ជីនៅក្រសួងព័ត៌មានរួចហើយ អង្គភាពត្រូវបង់ពន្ធជូនរដ្ឋតាមគោលការណ៍កំណត់របស់រដ្ឋ ជាប្រយោជន៍ដើម្បីការពារអ្នកសារព័ត៌មានខ្លួនឯង នៅពេលអង្គភាពបង់ពន្ធជូនរដ្ឋ រដ្ឋនឹងចេញប័ណ្ណរបបសន្តិសុខសង្គមដល់បុគ្គលិក តាមការស្នើសុំរបស់អង្គភាពនោះ។ ម្យ៉ាងវិញទៀតពួកគាត់ អាចទទួលបានប្រាក់ចូលសោធននិវត្តន៍ទៀតផង។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធការបង់ពន្ធជូនរដ្ឋ អាស្រយលើប្រាក់ចំណូលរបស់អង្គភាព រដ្ឋមិនមានការបង្ខិតបង្ខំ ថាត្រូវតែបង់ពន្ធនោះទេ សូមកុំមានការបារម្មណ៍ចំពោះករណីនេះ។