ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកកូរ៉េ 1 តោន បានបើកបោះពួយយ៉ាងលឿនទៅបុកគូថរថយន្តម៉ាក lexus rx47

រាជធានីភ្នំពេញ:វេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកកូរ៉េ 1 តោន បានបើកបោះពួយយ៉ាងលឿនទៅបុកគូថរថយន្តម៉ាក lexus rx470 ដែលកំពុងចតនៅចាំភ្លើងស្តុប មានការខូចខាតបន្តិចបន្តួចផ្នែកខាង ក្រោយ នៃរថយន្ដម៉ាកLexusrx470 សូមបញ្ជាក់ស្លាកលេខរថយន្តបង្កម៉ាកកូរ៉េមួយតោនដែលមានស្លាកលេខភ្នំពេញ2.AY.0704 ចំណែកឯរថយន្តរងគ្រោះដែលមានស្លាកលេខភ្នំពេញ:2AR.8676រួចហើយភាគីខាងជនរងគ្រោះក៏បានចចារគ្នានិងសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿងក៏ប៉ុន្តែភាគីខាងជនរងគ្រោះក៏បានទាមទារសំណងទៅលើជនបង្កចំនួន 600 ដុល្លារក៏ប៉ុន្តែភាគីខាងជនបង្កគ្មានសមត្ថភាពសងចំនួន600 ដុល្លារនោះទេហើយម្ចាស់រថយន្តបង្កក៏ព្រមយករថយន្តម៉ាកLaxus rx470ទៅជួសជុលធ្វើសងដើម្បីបញ្ចប់រឿង ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានលោកចុះមកជួយអន្តរាគមន៍ដើម្បីនិងសម្រួលចរាចរណ៍នៅកន្លែងទីតាំងកើតហេតុ។ សូមបញ្ជាក់ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវ271 សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

Phnom Penh: At 17:30 pm on December 9, 2021, there was a traffic accident caused by a 1 ton Korean car, which quickly drove and hit the butt of a Lexus Rx470 car that was parked at a traffic light. Slightly damaged rear of Lexusrx470, please confirm the license plate of a ton of Korean brand car with license plate Phnom Penh 2.AY.0704, while the car with license plate Phnom Penh: 2AR.8676 and the victim. Negotiated and coordinated at the scene to end the story, but the victim also demanded $ 600 in compensation to the perpetrator, but the perpetrator was unable to pay $ 600 and the owner of the car Agreed to take a Laxus rx470 to repair to end this incident, to the surprise of local police, he came down to intervene to facilitate traffic at the scene. Please confirm the location of the incident along Street 271, Sangkat Boeung Tumpun I, Khan Meanchey, Phnom Penh.

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង