
ករណីម៉ូតូបុកជាមួយម៉ូតូ

ម៉ោង២០:៥៨នាទី យប់ ត្រូវនឹងថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២២ មានករណី គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ Honda dream សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខភ្នំពេញ 1GN-9348 បើកបរដោយបុរសម្នាក់មិនបានប្រុងប្រយ័ត្នបានបុកជាមួយម៉ូតូ Honda dream សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខភ្នំពេញ 1CE-1463 បណ្ដាឲ្យរងរបួសស្រានិងរងការខូចខាត ផ្នែក ខាងមុខបន្តិចបន្តួច ហេតុការណ៍នេះបានកើតឡើងនៅ បណ្ដោយផ្លូវសហព័ន្ធរសុី សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


