សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជម្រាបជូន លោកស្រី សាន បុប្ផាវតី និងក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា!!!
ភ្នំពេញ៖ សារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជម្រាបជូន លោកស្រី សាន បុប្ផាវតី និងក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលត្រូវជាស្វាមីជាទីស្រឡាញ់។ នេះបើយោងតាមសារលិខិតរំលែកមរណទុក្ខដែលបណ្ដាញព័ត៌មាន សារព័ត៍មានខ្មែរសូក្រឹត្យ ទើបទទួលបាននៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២២។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕