ទំនាស់ដីធ្លីរ៉ៃរាំរាប់ឆ្នាំ រវាង២គ្រួសារដែលមានព្រំប្រទល់ដីជាប់គ្នា បើទោះបីជាតុលាការបានកាត់សម្រេចឲ្យភាគីទាំងសងខាងយ៉ាងណាក៏ដោយ.The long-running land dispute between two families bordering each other, despite the court ruling on both sides
(តាកែវ) : ទំនាស់ដីធ្លីរវាង២គ្រួសារ ដែលមានព្រំប្រទល់ដីជាប់គ្នារុាំរ៉ៃរាប់ឆ្នាំ ដែលភាគីគ្រួសារម្ខាងមានឈ្មោះថា អ៊ុំស្រី ជូ ឡៃ ភាគី(ក) និងគ្រួសារម្ខាងទៀតមានឈ្មោះថា ហាប់ ចន្ថានី ភាគី(ខ) ស្ថិតនៅក្នុង ភូមិពោធិ៍ ឃុំស្លាន ស្រុកសំរោង ខេត្តតាកែវ ។- គួររំលឹកថា ភាគី(ខ) ធ្លាប់បានប្តឹងយកផ្លូវដើរតាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២២ ក៏មិនទាន់ចប់នៅឡើយ ទំនាស់ផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ បណ្ដោយ១៣ម៉ែត្រកន្លះ ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំស្លាន ស្រុកសំរោង ខេត្តតាកែវ នៅខាងត្បូងភ្នំជីសូរ ។ ហើយអ៊ំស្រី ភាគី(ក) គាត់ក៏ទទួលបានភាពយុត្តិធម៌ មេភូមិ មេឃុំ ស្រុក និងតុលាការខេត្តតាកែវ ផងដែរ ដែលបានកាត់ក្ដីសម្រេចជូនគាត់នៅឆ្នាំ ២០១៦ ឱ្យគ្រួសារគាត់មានផ្លូវដើរត្រឹមត្រូវ ។ ក្នុងការសម្រេចរបស់តុលាការ ពេលនោះ ភាគី (ខ) ដែលគេស្គាល់ថាពូកែខាងជេរ ដៀលដល់អជ្ញាធរដែលចុះមកវាស់ចែកផងដែរ បានកើតទុក្ខមិនសុខចិត្តស្អិតទ្រូង ប្រកែក ឡាំប៉ា ជាមួយអជ្ញាធរដែលចុះមកអនុវត្តន៍ច្បាប់សាលក្រមរបស់តុលាការបានប្រកាស ។ ហើយភាគី (ខ) ហាប់ ចន្ថានីបានឡើងទៅប្តឹងនៅសាលាឧទ្ធរណ៍ នៅឆ្នាំ២០១៧ ពីរដង សាលាឧទ្ធរណ៍ក៏បានកាត់ក្ដីឲ្យ ភាគី (ក) អ៊ំុស្រី ជូ ឡៃ មានផ្លូវដើរដដែរ តាមតុលាការសាលាដំបូងខេត្តតាកែវចាស់ ។ ភាគី (ខ) ហាប់ ចន្ថានី នៅតែស្រែកឡាំប៉ា មិនសុខចិត្តទៀត ក៏ឡើងទៅប្ដឹងបន្តនៅតុលាការកំពូល នៅឆ្នាំ២០១៨ ។- តុលាការកំពូល ហាក់បីដូចជាកាត់រឿងនេះលឿនបំផុត ពោលគឺកាត់ថ្ងៃនឹងសម្រេចថ្ងៃហ្នឹងតែម្តង ដោយឲ្យភាគី (ក) អ៊ំុស្រី ជូ ឡៃ ប្រគល់ផ្លូវដើរទទឹង ៣ម៉ែត្រ និងបណ្ដោយ ១៣ ម៉ែត្រកន្លះ ទៅឲ្យភាគី (ខ) ហាប់ ចន្ថានី ធ្វើជាកម្មសិទ្ធិទៅវិញ ។ តើកាត់ក្តីរបស់តុលាការកំពូល មានភាពអធ្យាក្រឹត្យសម្រាប់ប្រជាពលស្លូតត្រង់រឺអត់? ខណៈដែលភាគី (ក) អ៊ុំស្រី ជូ ឡៃ ធ្លាប់បានទទួលយុត្តិធម៌ពីតុលាការខេត្តតាកែវ ជាច្រើនលើក មហាជនបានឆ្ងល់គ្រប់គ្នា ហេតុអ្វីតុលាការកំពូលតំណាងភាពយុត្តិធម៌ ស្អាតស្អំ ជាក្តីសង្ឃឹមរបស់ពលរដ្ឋចុងក្រោយ កាត់ក្តីអយុត្តិធម៌បែបនេះ ហាក់បីដូចជាមានរឿងអ្វីដែលជាអាថ៍កំបាំង ។- ហើយភាគី (ក) អ៊ុំស្រី ជូ ឡៃ ក៏បានស្នើរទៅក្រសួងយុត្តិធម៌ សុំកិច្ចអន្តរាគមន៍ពីតុលាការកំពូល សុំជំនុំជម្រះសារជាថ្មីលើសំណុំរឿងរដ្ឋប្បវេណីលេខ ១៧៧ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។- ជាចុងក្រោយភាគី (ក) អ៊ុំស្រី ជូ ឡៃ ក៏ដូចជាមហាជនទូទៅសំំណូមពរដល់តុលាការកំពូល ចង់ឃើញការកាត់ក្តីជុំវិញរឿងដីធ្លីដ៏រាំរ៉ៃជាយូនេះម្តងទៀត ប្រកបដោយភាពយុត្តិធម៌ ៕
(Takeo): Land dispute between two families with a contiguous land border for many years, one family named Oum Srey Chulay, party (a) and the other family named Hab Chanthany, party (b) are in Po Village, Slaan Commune, Samrong District, Takeo Province. In Po village, Slaan commune, Samrong district, Takeo province, south of Phnom Chisor. And party (a) he also received justice, village chief, commune chief, district and Takeo provincial court, which ruled in 2016 for his family to have the right path. At the time of the court’s decision, party (B), who was known to be good at insulting the authorities who came to measure the distribution, was upset and argued with the authorities who came to enforce the law, the court’s verdict was announced. Party (B) Hub Chanthany went to the Court of Appeal in 2017 twice. Party (B) Hub Chanthany is still shouting Lampa is not happy and will go to the Supreme Court in 2018. – The Supreme Court seems to cut this case as soon as possible, that is, cut the date and decide that day by party (a) Oum Srey Chulai handed over a 3-meter-wide and 13-and-a-half-meter-long walkway to Party (B) Hub Chanthany for ownership. Is the Supreme Court ruling impartial for innocent people? While Party (A) Oum Srey Chulay has received justice from the Takeo Provincial Court many times, the public is wondering why the Supreme Court represents clean justice, the hope of the people. Party (A) Oum Srey Chulai also requested the Ministry of Justice to request the intervention of the Supreme Court for a retrial in Civil Case No. 177 dated June 29, 2018. Finally, Party (a) Oum Srey Chulai, as well as the general public, request the Supreme Court to see a fair trial over this long-standing land issue again.