ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

លោក ឈឿន ប៊ុនឆន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ វិទ្យុទាក់ទងខុសច្បាប់
5/03/2022 10:07:00 AM

Mr. Chhoeun Bunchon warns to take legal action against the owners of illegal radio stations
5/03/2022 10:07:00 AM


លោក ឈឿន ប៊ុនឆន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ វិទ្យុទាក់ទងខុសច្បាប់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងចំណុះឲ្យអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះរុះរើល ដោយទម្លាក់ម៉ាស៊ីនផ្សព្វផ្សាយវិទ្យុប្រមាណជា ២០០គ្រឿង ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់ដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖ «ប្រតិបត្តិការណ៍ថ្ងៃទី១ជួបការប្រឈមខ្លះៗ ក៏ប៉ុន្តែកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា»។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្ថែមឲ្យដឹងដែរថា៖ «ស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់។ ម៉ាស៉ីនផ្សាយប្រមាណ២០០គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ៥០០០គ្រឿងត្រូវបិទបញ្ចប់»។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានលើកឡើងពីចំហររបស់ក្រុមការងារលោកថា៖ «យើងខ្ញុំនឹងបន្តធ្វើរហូតប្រាកដថាស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ទូទាំងប្រទេស»។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រមានដោយសង្គត់ធ្ងន់ថា៖ «និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ស្ថានីយ៍ខុសច្បាប់ទាំងឡាយណា ដែលមិនស្រូតទម្លាក់ចុះដោយខ្លួនឯង ដោយបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចដំបូងៗនេះឡើយ»។

ក្នុងនោះផងដែរ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏សូមឲ្យមានយោគយល់យោគ និងសហការដើម្បីសង្គមជាតិយើង៕

Mr. Chhoeun Bunchon warns to take legal action against the owners of illegal radio stations

Phnom Penh: Major General Chhoeun Bunchon, Director of the Radio Communication Department under the National Police Commissioner General of the Ministry of Interior, led the force to dismantle and drop about 200 radio broadcasters, which gave the radio communication devices illegal use.

“The first day of operations faced some challenges, but the coalition forces, led by representatives of the Cambodian Telecommunications Regulatory Authority and the National Police, achieved their goals,” said Major General Chhoeun Bunchon.

Major General Chhoeun Bunchon added: “Many illegal radio stations have volunteered to dismantle themselves and a few have been forced to dismantle.” “About 200 repeaters, which provide about 5,000 anarchic hand-held radios, have been shut down.”

Major General Chhoeun Bunchon also mentioned the openness of his team: “We will continue to make sure that all illegal radio stations are cleaned up throughout Phnom Penh and the next step across the country.”

In that, Major General Chhoeun Bunchon warned that “and take legal action against the owners of illegal stations that do not drop themselves by sending the case to court without education as before. “

Also: Major General Chhoeun Bunchon also asked for understanding and cooperation for our society.

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង