ពិតជាទង្វេីរមិនសមរម្យមែនបុគ្គលិកមួយក្រុមរបស់ហាងឈ្មោះ៥៤ល្ងាចស្រស់បានយកទូរសព្ទ៍ថតរូបគូរសង្សារមួយគូរកំពង់ឈ្លោះប្រកែកនឹងប្រតាយប្រតប់គ្នារបូតអាវទ្រនប់… ព័ត៌មានក្តៅៗព័ត៌មានជាតិសន្តិសុខសង្គម ដោយ Nuon Ny កែប្រែចុងក្រោយ ថ្ងៃទី 17 ខែ May ឆ្នាំ 2022 49 កាលពីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២វេលាម៉ោងប្រមាណ ១០:៣៧នាទីយប់មានយុវជនមួយក្រុម បានមកចូលហាងមួយកន្លែងឈ្មោះ៥៤ល្ងាចស្រស់ដែលមានទីតាំងស្ថិតនៅផ្លូវ ១៧៨ សង្កាត់ផ្សារថ្មី ៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។មួយសន្ទុះក្រោយមកក្នុងចំណោមយុវជនស្រីប្រុសទាំងនោះស្រាប់តែមានគូសង្សារមួយគូក្នុងចំណោមនោះ បានទាស់ពាក្យសំដីគ្នារហូតឈានទៅដល់ការប្រតាយប្រតប់ ធ្វើឲ្យនារីដែលជាសង្សារ.បានរបូតអាវ ភ្លាមៗនោះក៏ឃើញបុរសម្នាក់ដែលគេស្គាល់ថាជាម្ចាស់ហាង៥៤ល្ងាចស្រស់ រួមទាំងបុគ្គលិករបស់ខ្លួន បានទាញទូរស័ព្ទថតសកម្មភាពគូសង្សារដែលបានឈ្លោះគ្នាមុខហាងរបស់ខ្លួន ។ពេលនោះបុរសដែលត្រូវជាសង្សារឃើញសកម្មភាពម្ចាស់ហាងថតបែបនេះក៏បានសួរនាំថា.បងហេតុអ្វីបានថតពួកខ្ញុំសូមបងលុបវិញទៅព្រោះបងថតជាប់សង្សារខ្ញុំរបូតអាវ ម្យ៉ាងទៀតខ្ញុំឈ្លោះគ្នាជាមួយសង្សាររបស់ខ្ញុំតែ២នាក់.អត់មានប៉ះពាល់និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិរបស់អ្នកណាទេ ហើយបើរូបភាពនេះបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ខ្ញុំ.។មិនទាន់និយាយបានចប់ផងស្រាប់តែម្ចាស់ហាងរួមទាំងបុគ្គលិកប្រហែល៥ទៅ៦នាក់បានលោតមកវ៉ៃបុរសដែលត្រូវជាសង្សារ ហើយខ្លះមានកាន់ដំបង ដបស្រា បណ្ដាលឲ្យបែកក្បាលហូរឈាម រួចជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី 3ដើម្បីឱ្យម្ចាស់ហាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ចំពោះការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ! 49 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp