ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ករណីហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន នៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២


ផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:០៥នាទី
ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សាប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រហូតមកទល់ពេលនេះជិតមួយឆ្នាំហើយ ហេតុអ្វីនៅតែបន្តរក្សាភាពស្ងៀមស្ងាត់។


បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាអ្នកសារព័ត៌មាន បានបញ្ជាក់ថា៖ ឈ្មោះ គង់ ចាន់ដេត និងឈ្មោះ ម៉ាប់ ជាម្ចាស់និងមេការបនល្បែងស៊ីសងខុសច្បាប់ បានប្រើហិង្សាវ៉ៃដំយ៉ាងសាហាវព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិជាច្រើន ដូចជា ទូរស័ព្ទដៃ លុយ មាស។
ចំពោះករណីហិង្សាប្លន់យកទ្រព្យសម្បត្តិ និងប៉ុនប៉ងមនុស្សឃាត ដែលបង្កដោយជនមានអំណាចទឹកលុយនិងល្បីនាមថាជាឧកញ៉ាឈ្មោះ គង់ ចាន់ដេត ខាងលើនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះភាពស្ងប់ស្ងាត់ខុសពីប្រក្រតី(ពោលគឺ) ករណីនេះកើតឡើងជិតមួយឆ្នាំហើយ ចុះហេតុអ្វីក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជនដៃដល់និងបក្សពួកទាំងនោះ..!
ជនរងគ្រោះជាអ្នកសារព័ត៌មាន ដែលត្រូវបានជនបង្កប្រើហិង្សាដោយប៉ុនប៉ងសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ឈ្មោះ គង់ចាន់ដេត និងបក្សពួកខាងលើនេះ កំពុងតែទទូចស្នើសុំដល់ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ សូមឯកឧត្តមប្រធាន មេត្តាជួយផ្តល់ភាពយុត្តិធម៌ជូនគាត់ផង។
ជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយពន្លឿននីតិវិធី ដោយចាត់វិធានការលើជនបង្កតាមផ្លូវច្បាប់ផងទាន៕
«ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ»។ សូមអរគុណ!
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង