ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ល្បែងសុីសងជល់មាន់តាមអនឡាញ ភូមិក្រញួងសែនជ័យ ឃុំក្រញួងសែនជ័យ ស្រុកស្នួល សង្ស័យអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវទើបមិនហ៊ានបង្រាប!

ចេញផ្សាយថ្ងៃទី ៣០.០៥.២០២២
(ខេត្ដក្រចេះ)៖ ល្បែងសុីសងជន់មាន់តាមអនឡាញ ភូមិក្រញូងសែនជ័យ ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្ដក្រចេះ។
ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិក្រញួងសែនជ័យ ឃុំក្រញួងសែនជ័យ ស្រុកស្នួល រិះគន់មិនដាច់ពីមាត់​ថា បានបើកលេងយ៉ាងគគ្រឹកគគ្រេង និង យ៉ាងអនាធិបតេយ្យដែលទាំងអស់នេះបានបង្កឱ្យមានអំពើចោរកម្ម ឆក់ ប្លន់ តែសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចមិនបានខ្វាយខ្វល់ ក្នុងការចុះបង្ក្រាបនោះទេ ដែលផ្ទុយពីគោលនយោបាយ ភូមិ -ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ។
ប្រជាពលរដ្ឋ នៅភូមិក្រញួងសែនជ័យ ឃុំក្រញួងសែនជ័យ ស្រុកស្នួល បានលើកឡើងថា ការបើកឱ្យលេងល្បែងសុីសងមាន់ជល់តាមអនឡាញខាងលើនេះគេពុំដែលឃើញសមត្ថកិច្ច ចុះធ្វើការបង្ក្រាប ចំពោះមេខ្លោងធំៗ ម្តងណាឡើយខណៈដែលគេសង្ស័យមានការត្រូវរ៉ូវគ្នាហើយទើបការងារនេះដំណើរការលេងជារៀងរាល់ថ្ងៃ បានយ៉ាងរលូនបែបនេះ ។
ករណីបើកឱ្យលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ បានយ៉ាងរលូន និងយ៉ាងអនាធិបតេយ្យនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យ ថា មានការគប់គិតគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ហើយបានជាល្បែងសុីសងមាន់ជល់តាមអនឡាញយ៉ាងចំហរគ្រប់កន្លែងពិសេសក្នុងស្រុកស្នួល តែម្តង ។
ប្រភពបានបង្ហើបឲ្យដឹងថា ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ នៅក្នុងស្រុកស្នួល គឺមានច្រើនកន្លែងណាស់។ នេះបើតាមការលើកឡើងរបស់មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មាន យើងបានទំនាក់ទំនងលោកអធិការស្រុកស្នួលបាននៅឡើយទេ ។
ប្រជាពលរដ្ឋនៅស្រុកស្នួលមានសង្ឃឹមជឿជាក់លើកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកឧត្តសេនីយ៍ទោ ស្នងការនគរបាលក្រចេះ ដែលលោកតែងតែបញ្ជាឲ្យកងកម្លាំងចុះរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និងត្រូវបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲ្យអស់ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។
សូមរម្លឹកផងដែរថាកន្លងមកសម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។ ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេត ឃើញថាបទល្មើសចោរកម្មក៏កើតមានឡើងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង ។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង