ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែអាចបើកដំណើរការបានដោយរលូន ខណៈសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងៀម….ព័ត៌មានក្តៅៗព័ត៌មានជាតិ ដោយ Nuon Ny ចេញផ្សាយ ថ្ងៃទី 11 ខែ June ឆ្នាំ 2022 12ខណ្ឌទួលគោក៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែអាចបើកដំណើរការបានដោយរលូន ខណៈសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងៀមភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង» ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅតែអាចបើកដំណើរការបានដោយរលូន ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានសម្ងំស្ងៀម! នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។ពាក់ព័ន្ធទៅទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្រុមការងារអ្នកសារព័ត៌មានយើងខលរាយការណ៍ដល់លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ស្នើសុំឱ្យមានការបង្រា្កបជារើយៗ ប៉ុន្តែលោកអធិការរូបនេះមិនឃើញមានវិធានការបង្ក្រាបនោះទេ នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។ចំណែកឯលោក ជា ពិសី អភិបាលខណ្ឌទួលគោក ខាងសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទខលចូលគ្មានសេវាស្ដាប់មិនច្បាស់។ពលរដ្ឋស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕ 12 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp