ស្រុកជុំគិរី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនព្រមបង្ក្រាប ព័ត៌មានក្តៅៗព័ត៌មានជាតិសន្តិសុខសង្គម ដោយ Nuon Ny កែប្រែចុងក្រោយ ថ្ងៃទី 25 ខែ June ឆ្នាំ 2022 51 ខេត្តកំពត៖ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី មានទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ» កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ បែរជាសមត្ថកិច្ចមូលដ្ឋាន មេប៉ុស្តិ៍មិនហ៊ានបង្ក្រាបព្រោះគ្មានបញ្ជាពីអធិការស្រុក។យោងតាមការឲ្យដឹងពីលោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង នៃអធិដ្ឋាននគរបាលស្រុកជុំគិរី បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានជាច្រើនកន្លែង ជុំវិញមូលដ្ឋាន តែរូបគាត់មិនហ៊ានបង្ក្រាបនោះទេ ហេតុផល គ្មានបញ្ជាពីមេ។លោកមេប៉ុស្តិ៍ រូបនេះ បានបញ្ជាក់ទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានតែលោកអធិការរងស្រុកជុំគិរី ទទួលផែនការងារព្រហ្មទណ្ឌ ទើបដឹងច្បាស់ និងបានឲ្យសារព័ត៌មានខលទៅសួរ អធិការរងព្រហ្មទណ្ឌ រូបនិងទៅ ទើបដឹងច្បាស់ថាល្បែងស៊ីសងទាំងអស់នោះជារបស់អ្នកណា (នេះហាក់ដូចជាលោកអធិការរងស្រុករូបនេះមានអ្វីពាក់ព័ន្ធជាមួយបទល្មើសល្បែងស៊ីសងទាំងនេះខ្លាំងមែនទែន)។ជុំវិញការលើកឡើងរបស់លោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី អធិការរងព្រហ្មទណ្ឌ ស្រុកជុំគិរី បានទេព្រោះទូរស័ព្ទខល មិនចូលជាច្រើនដង។ចំណែកឯលោក មុី សុខុម អធិការនគរបាលស្រុកជុំគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខាងសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺនោះទេ ព្រោះគ្មានលេខទូរស័ព្ទ។ពលរដ្ឋជាច្រើនស្នើសុំដល់លោកអធិការនគរបាលស្រុក លោក មុី សុខុម សូមលោកអធិការចេញបញ្ជាដល់មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាប ទប់ស្កាត់ បទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងអស់នោះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕ 51 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp