ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងបើកលេងយ៉ាងរលូន.
ល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់ ស្ទឹងមានជ័យ២ កំពុងតែបើកដំណើរការបានយ៉ាងរលូន សង្ស័យ មានខ្នងធំនៅពីក្រោយ ព្រោះទីតាំងបនល្បែងនេះ មិនឃើញមានសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋានចុះបង្រ្គាប ឬ ធ្វើការណែនាំឡើយ
ប្រជាពលរដ្ឋចោទជាសំនួរសួរថា តើលោក អ៊ុក បូនីន មានសមត្ថភាពក្នុងកាបង្គ្រាប ទីតាំងបនល្បែងមួយនេះដែរឬទេ ឬមួយជាឆ្នាំងបាយរបស់លោក ?
ប្រជាពលរដ្ឋបានបន្តរទៀតថាចាប់តាំងពីលោក លោក អ៊ុក បូនីន មកកាន់តំណែងនៅខណ្ឌ័មានជ័យនេះមក ឃើញថាមាន ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងផ្សេងៗទៀតជាច្រើនកន្លែង
តើគោនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព អាចអនុវត្ត នៅក្នុងខណ្ឌមានជ័យ២បានដែរឬទេ ?
បើល្បែងស៊ីសងរីកដូចផ្សិតយ៉ាងនេះ(សំនួរប្រជាពលរដ្ឋ) ប្រជាពលរដ្ឋស សំណូមពរ ដល់មន្ត្រីមូលដ្ឋានមេតាចាត់វិធានការ ទៅលើទីតាំបនល្បែងនេះផង ព្រោះទីណាមានល្បែងសុីសង ទីនោះតែងតែមាន ចោរកម្ម និង អំពើខុសច្បាប់ផ្សេងៗកើតឡើង
ក្រុមអ្នកសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លី ពីលោក អធិការខណ្ឌមានជ័យ២និង ម្ចាស់បនល្បែងខាងលើរៀងរាល់ម៉ោងធ្វើកា៕