សមាគមសារព័ត៌មានសុក្រឹត ស.ស.ក បានដឹកនាំគណកម្មការប្រតិបត្តិសមាគមអញ្ជើញចូលជំនួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន!!!
ភ្នំពេញ៖នាថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក នួន នីប្រធានសមាគមសារព័ត៌មានសុក្រឹត ស.ស.ក បានដឹកនាំគណកម្មការប្រតិបត្តិសមាគមអញ្ជើញចូលជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងសំណូមពរទៅឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត ។
នាឱកាសនោះដែរលោកនួននីប្រធានសមាគមបានលើកប្រសាសន៍និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំ និងមានការកំណែទម្រង់នៅវិស័យសារព័ត៌មាននៅកម្ពុជារបស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសំណូមពរទៅដល់ក្រសួងព័ត៌មានមេត្តាជួយពិនិត្យកែតម្រូវទៅលើការបន្តសុពលភាពអាជ្ញាប័ណ្ណរាជធានី/ខេត្តគឺមានការយឺតយ៉ាវក្នុងការបន្តសុពលភាពក្រសួងគួរតែឲ្យអ្នកសារព័ត៌មានទៅបន្តអាជ្ញាប័ណ្ណនូវមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តវិញ ក៏បានសំណូមពរបន្តថាក្រសួងព័ត៌មានគួរជួយចេញអាជ្ញាប័ណ្ណរបស់សមាគម និងគេហទំព័រសារព័ត៌មានឲ្យមានសុពលភាពដូចក្រសួងមហាផ្ទៃរយៈពេល២ឆ្នាំទៅ៥ ឆ្នាំនិងជួយជំរុញខាងច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធភាពខ្ពស់និងជួយពន្លឿនរាល់ឯកសារដែលបងប្អូនអ្នកសារព័ត៌មានដាក់សំណើរចូលមកច្រកជួយពិនិត្យនិងឆ្លើយតបជូនពួកគាត់ឲ្យបានលឿនឆាប់រហ័ស។