ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ភ្នំពេញ៖លោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពនិងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតតំណាងអោយសហព័ន្ធសហជីពនិងអង្គភាពសារព័ត៌មានបានយកញ្ញាត្តិទៅដាក់នៅស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏នៅប្រចាំព្រះរាជាណាចក្រកម្ពុជាដាក់សំណើឱ្យ នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាព(គណបក្សកាវក្លៃ) ដែលគាំទ្រ និងបណ្តុះបណ្តាលដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា!!!

ភ្នំពេញ៖ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពនិងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតតំណាងអោយសហព័ន្ធសហជីពចំនួន០៧ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន០៤ និងសមាគមសារព័ត៌មានចំនួន០២ ដែលមានអង្គភាពសារព័ត៌មានចំនួន៤៦អង្គភាពនិងកម្មករកម្មការិនីតាក់សុី-កង់បី-ម៉ូតូឌុប-អ្នកលក់ដូរ-កម្មករសំណង់-និងអ្នកសារព័ត៌មានចំនួន២០២១៥នាក់ បានយកញ្ញាត្តិទៅដាក់នៅស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏នៅប្រចាំព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើមួយតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ ឱ្យត្រួតពិនិត្យមើលសកម្មភាព (គណបក្សកាវក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមចលនានយោបាយខុសច្បាប់ និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

តាមច្បាប់ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ។ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេ    យ្យនោះឡើយ។

សហភាពសហជីពការងារសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹតចាត់ទុកថា ចំពោះសកម្មភាពនយោបាយ របស់ គណបក្សកាវក្លៃ ហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ជាខ្លាំង ជាពិសេសធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន៕

 

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង