ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និង មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន


រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៧ មេសា ២០២៥
សមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីក នៃភាគខាងត្បូងរាជធានីភ្នំពេញ ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន ។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង