
ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តជូនដំណើរសម្ដេចតេជោ ហ៊ុន សែន ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅឡូបាតូ
(ទីក្រុងឌីលី ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥)
ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅឡូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ។