នាព្រឹកថ្ងៃអង្គារ ០២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបសម្ដែងការគួរសមជាមួយឯកឧត្ដម វ៉ាង វីនប៊ីន ( H.E.Mr. Wang Wenbin ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធលេីវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម។ ព័ត៌មានជាតិ ដោយ Nuon Ny ចេញផ្សាយ ថ្ងៃទី 13 ខែ May ឆ្នាំ 2025 3 3 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp