ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ករណីគួរឲ្យសែនរន្ធត់គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ម៉ូតូបុកគូទរថយន្តពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ.Horrific case, a traffic accident between a motorcycle and a car, the motorcycle hit the butt of the car, causing immediate death

# រាជធានីភ្នំពេញ:ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:១៧នាទីយប់ មានករណីគួរឲ្យសែនរន្ធត់គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យបុរសម្នាក់បានជិះម៉ូតូទៅបុកគូទរថយន្តដែលកំពុងចតនៅស្ងៀមនៅលើស្ពានព្រែកព្នៅ រថយន្តដែលឈប់នោះគឺជារថយន្តខូច ម៉ូតូបុកពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ បុរសស្លាប់នោះគាត់ជិះម៉ូតូ HONDA DREAM សេរីឆ្នាំ2019 ស្លាកលេខ កណ្ដាល 1AL-1364 និងរថយន្តដែលខូចចតនៅស្ងៀមមានស្លាកលេខ ភ្នំពេញ 4A-7919 សូមបញ្ជាក់បុរសដែលបានស្លាប់មាន ភិនភាគស្លៀកខោខ្មៅជើងវែង អាវក្រហមដៃវែង ហើយមិនទាន់ស្គាល់អត្ដសញ្ញាណរបស់បុរសបានស្លាប់នោះទេ ម៉ូតូនិងរថយន្តត្រូវកម្លាំងនគរបាលអធិការខណ្ឌព្រែកព្នៅ យកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ កើតហេតុនៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Phnom Penh: On Thursday, September 9, 2021, at 20:17 pm, there was a horrible case, a traffic accident between a motorbike and a car caused a man to die. Riding a motorbike to hit the butt of a parked car on the Prek Pnov bridge 1AL-1364 and a parked car with license plate Phnom Penh 4A-7919. Prek Phnov District Police Inspector took to save to deal with the incident on the Prek Phnov Bridge, Sangkat Prek Phnov, Khan Prek Phnov, Phnom Penh.
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង