លោក គង់ សោភាអភិបាលរងក្រុង មានការចូលរួមដោយលោក ជួប សីហា ប្រធានការិយាល័យសាធារណការក្រុង មន្ទីរសាធារណការខេត្ត មន្ទីរបរិស្ថាន ចុះរៀបចំសណ្តាប់ធ្នាប់.Mr. Kong Sophea, Deputy Governor, attended by Mr. Chuob Seiha, Director of Municipal Public Office, Provincial Public Works Department, Department of Environment.
#ក្រុងព្រះសីហនុ:នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក គង់ សោភាអភិបាលរងក្រុង មានការចូលរួមដោយលោក ជួប សីហា ប្រធានការិយាល័យសាធារណការក្រុង មន្ទីរសាធារណការខេត្ត មន្ទីរបរិស្ថាន និងសង្កាត់លេខ១បានចុះអប់រំធ្វើសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិសាស្រ្តសង្កាត់១ ជាលទ្ធផលលោក គង់ សោភាអភិបាលរងក្រុង បានអប់រំដល់បងប្អូនអ្នករត់តាក់ស៊ីតាមបណ្ដោយផ្លូវជាតិលេខ៤ រៀបចំសណ្ដាប់ធ្នាប់ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗជាហេតុថា បាត់បងសណ្ដាប់ធ្នាប់សាធារណៈនិង សោភ័ណភាពនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ៕