
រថយន្តបុកជាមួយរថភ្លើង ស្របពេលដែលរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ បណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត
ស្រុកព្រៃនប់៖ អ្នកបើកបររថយន្តម្នាក់បាន រងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តបុកជាមួយរថភ្លើង ស្របពេលដែលរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ ។ តាមសមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2T-4730 ទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ បានបើកឆ្លងផ្លូវ ជាតិ ដោយមិនបានមានអ្នកបិទដាក់ប៉ារាស់បញ្ជាឱ្យឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ពេញទំហឹងតែម្តង កករណីខាងលើបណ្តាលអោយអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ហើយបានស្លាប់បាត់បង់ជីវិត វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងនិងអ្នកបើកបរសមត្ថកិច្ចចាប់ឃាត់បាននឹងយកទៅធ្វើការទៅតាមនីតិវិធីនៃច្បាប់ ។






