
បុរសម្នាក់បានជិះម៉ូតូ Honda scoopy សេរី២០១២ បានជិះក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវ
#រាជធានីភ្នំពេញ:នៅវេលាម៉ោង១:២៦នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានបុរសម្នាក់បានជិះម៉ូតូ Honda scoopy សេរី២០១២ ស្លាកលេខ ភ្នំពេញ 1AZ -2000 បានជិះក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវដែលស្ថិតនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យមានការខូចខាតនឹងរបួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញនិងមានការឆោឡោ បញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាផងដែរ បុរសខាងលើនេះមានវ័យប្រហែលជា ៣០ឆ្នាំសញ្ជាតិខ្មែរ មុខរបរជាងសំណង់៕



