
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត SSANGYONG និងរថយន្ត FORD RANGER
#រាជធានីភ្នំពេញ:មានករណីចរាចរណ៍រវាងរថយន្តនិងរថយន្តនៅវេលាម៉ោង២៣:១៣នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងត្រង់ចំនុចស្ទុបក្ដាន់ពីរ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង រថយន្ត SSANGYONG ស្លាកលេខ ភ្នំពេញ 2AJ-5191 រងការខូចខាតត្រង់ចំនុចខាងស្ដាំនៅផ្នែកខាងក្រោយ រថយន្ត FORD RANGER ស្លាកលេខ កម្ពុជា HAN.LYTY រងការខូចខាតផ្នែកខាងមុខផ្ទៃរខាងឆ្វេង ហេតុការណ៍នេះម្ចាស់រថយន្តទាំងសងខាងបានចចារគ្នាម្ចាស់រថយន្ត SSANGYONG ទាមទារសំណងជាសាច់ប្រាក់ 800$ ម្ចាស់រថយន្ដ FORD RANGER ថាមិនមានលុយដល់ប៉ុន្នឹងទេនិយាយគ្នាមិនត្រូវក៏ហៅសមត្ថកិច្ចមូលដ្ឋានចុះជួយសម្របសម្រួលគ្នាទីបំផុតម្ចាស់រថយន្តសាំយ៉ុងមិនចង់អោយមានរឿងវែងឆ្ងាយច្រើនក៏សម្រេចចិត្តយកសំណងចំនួន 50 ម៉ឺនរៀលបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។





