
គ្រោះថ្នាក់ចរាចណ៍រវាងរថយន្ត TOYOTA HIGHLANDER នឹងផាស់ស្អាប.Accident between TOYOTA HIGHLANDER and change
# ខេត្តព្រះសីហនុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១ះ៣៥នាទីយប់រំលងអាធ្រាត ។ មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនឹងផាស់ស្អាបបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នទាំងកណ្ដាលយប់តែម្ដង។សូមបញ្ជាក់រថយន្តបង្ករម៉ាក Toyota Highlander ដែលមានស្លាកលេខ ព្រះសីហនុ 2B-8595 បានបើកបរដោយជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងបានបើករថយន្តទៅបុកផាស់ស្អាប ដែលកំពុងចតនៅស្ងៀម បណ្ដាលអោយមានការខូចខាតមួយចំហ៊ាងយ៉ាងដំណំ ភាគីខាងជនជាតិដែលបង្ករនឹងជនរងគ្រោះបានដោះស្រាយគ្នាដើម្បីបញ្ចប់រឿង។ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវអ៊ូតាពោង ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕








