
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលឱ្យរងរបួសបន្តិចបន្តួចហើយនិងខូចខាតបន្តិចបន្តួច.Motorbike-car accident causes minor injuries and minor damage
#ក្រុងព្រះសីហនុ:នៅវេលាម៉ោង ២២:៤៥នាទីយប់ ថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលឱ្យរងរបួសបន្តិចបន្តួចហើយនិងខូចខាតបន្តិចបន្តួច ម៉ូតូដែលបង្កម៉ាក HONDA WINNER ដែលខូចខាតផ្នែកខាងមុខអត់មានស្លាកលេខចំណែកឯរថយន្តដែលរងគ្រោះម៉ាក់ TOYOTA ALPHA ស្លាកលេខភ្នំពេញ 2BR-9888 ដែលខូចខាតផ្នែកខាងមុខដូចគ្នា ទីតាំងកើតហេតុស្ថិតនៅភូមិ៤ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕





