
គ្រោះថ្នាក់ចរាចណ៍រវាងរថយន្ដនឹងរថយន្ដ ប៉ះគ្នាមានការជជែកតឹងសសៃកដាក់គ្នា.Traffic accident between car and car collision, there is a heated debate
# រាជធានីភ្នំពេញ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទីថ្ងៃមានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្ដនឹងរថយន្ដ ប៉ះគ្នាមានការជជែកតឹងសសៃកដាក់គ្នា ករណីនេះបង្ករឡើងដោយសាររថយន្តម៉ាកកូរ៉េមួយតោនកន្លះបើកបរបញ្ជ្រស់ទិសគ្នាបានទៅប៉ះជាមួយរថយន្តម៉ាកសាំយ៉ុងដែលកំពុងបើកបរបញ្ចាស់ផ្លូវ ៕ ស្លាកលេខរថយន្ដបង្ករ ភ្នំពេញ 2D.1618 បានបើកទៅប៉ះជាមួយរថយន្តម៉ាកសាំយ៉ុងបណ្ដាលអោយមានការខូចខាតផ្នែកខាងឆ្វេងរបស់រថយន្ដម៉ាកសាំយ៉ុង ដែលមានស្លាកលេខ កំពង់ស្ពឺ 2A.5903 ហើយម្ចាស់រថយន្តរងគ្រោះបានទាមទាសំណងពីរម្ចាស់រថយន្តបង្ករក្នុងដំម្លៃ 50ដុល្លា ក៏ប៉ុន្តែភាគឺខាងរថយន្តបង្ករសងទៅម្ចាស់រថយន្តរងគ្រោះត្រឹមតែ30ដុល្លាដើម្បីបញ្ចប់រឿង ៕ សូមបញ្ជាក់ទីតាំងកើតហេតុនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕




