
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្ដាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ.Traffic accident between car and motorcycle caused the motorcyclist to die immediately at the scene
# រាជធានីភ្នំពេញ:នៅវេលាម៉ោង១២:១០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្ដាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បុរសស្លាប់នោះជិះម៉ូតូម៉ាក HONDA DREAM សេរីឆ្នាំ២០២០ ដែលមានស្លាកលេខ ព្រៃវែង 1R.5758 ត្រូវបានរថយន្តធន់ធំបុកហើយកិនបែកក្បាលបណ្ដាលអោយស្លាប់ភ្លាមៗ រថយន្តបង្ករម៉ាក HYUNDAI ដែលមានស្លាកលេខ ភ្នំពេញ 3D.9393 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែករថយន្តនឹងម៉ូតូត្រូវបានកំលាំងសមត្ថកិច្ចយកទៅរក្សាទុកនៅឯអធិការដ្ឋាននគបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ សាកសពត្រូវប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សូមបញ្ជាក់ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវលេខ១០១៩ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕






