
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់.Traffic accident between car and motorcycle caused the motorcyclist to be seriously injured and sent to the emergency hospital
#ខេត្តព្រះសីហនុ:នៅវេលាម៉ោង ២៣:១៥នាទីយប់ ថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ រថយន្តបង្ករបើកបរដោយជនជាតិចិនហើយរថយន្តដែលបង្ករពាក់ស្លាកលេខ ព្រះសីហនុ 2A-6328 ម៉ូតូជនរងគ្រោះម៉ាក់ Subaru អត់មានពាក់ស្លាកលេខទេ។ចំណែករថយន្តនឹងម៉ូតូត្រូវកំលាំងសមត្ថកិច្ចយកទៅរក្សាទុកនៅឯប៉ុស្ដិន៍នគបាលសង្កាត់៤ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ទីតាំងកើតហេតុស្ថិតនៅភូមិ ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ៕





