ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសម្ភារផ្សព្វផ្សាយ ដែលជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ចិន ជូនដល់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា.HE Khieu Kanharith Receives Media from the National Administration of Radio and Television of China to the General Department of National Television of Cambodia
#រាជធានីភ្នំពេញៈឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសម្ភារផ្សព្វផ្សាយ ដែលជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ចិន ជូនដល់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្ភារបច្ចេកទេសសម្រាប់ចម្លងប្រពន្ធ័រូបភាពវីដេអូ ពី អានណាឡូក ទៅ ឌីជីថល ជាម៉ាស៊ីន ប្រភេទចាក់កាសែត VHS B TA Cam និង DV Cam ជា អំណោយ របស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋ ប្រជាមានិតចិន ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានធ្វេីពិធីប្រគល់ និងទទួល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះរដ្ឋបាល ជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវ សម្ភារៈ បច្ចេកទេស សម្រាប់ការងារផ្សព្វផ្សាយដល់ទូរទស្សន៏ជាតិកម្ពុជា ដែល ទាំងនេះបញ្ជាក់ថា ភាគីមិត្តចិន ជានិច្ចកាលតែងតែឈរនៅខាងកម្ពុជា ក្នុងការ គាំទ្រទាំងផ្នែក ឧបករណ៏ សម្ភារៈបច្ចេកទេស និងការងារបណ្តុះបណ្តាល ធន ធានមនុស្ស ព្រមទាំងផ្លាស់ប្តូរដំណេីរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ និងមន្រ្តី ជំនាញរបស់ ក្រសួងព័ត៌មានកម្ពុជា ទៅកាន់ប្រទេសចិនផងដែរ។ឯកឧត្តម WANG WENTIAN មានប្រសាសន៏លេីកឡេីងពីចំណងមិត្ត ភាព និងកិច្ចសហការគ្នារវាង ចិន និងកម្ពុជា មានតាំងពីយូរណាស់មកហេីយ ដែលជាចំណង នៃកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅ ជាចំណងមិត្តភាព ជា ចំណងបងប្អូន យ៉ាងរឹងមាំ លេីគ្រប់វិស័យ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសំដែងនូវការស្វាគមន៏យ៉ាងជ្រាលជ្រៅចំពោះរាល់កិច្ចសហប្រតិបត្តិការ តាម រយ: ស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់គម្រោងនៃដំណេីរការនៃកិច្ចអភិវឌ្ឍន៏ របស់ ក្រសួង ព័ត៌មាន កម្ពុជា នៅក្នុងកម្រិតណាមួយ ដែលស្ថានទូតចិន អាច ចូលរួមក្នុង កិច្ចសហប្រតិបត្តិការបាន ។ ជាមួយនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានកោតសរសេីរចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លេីទស្សន: ក្នុង វិស័យសារព័ត៌មាន ទស្សនៈអំពីស្ថានការណ៏ ទូទៅទាំងនៅកម្ពុជា និងអន្តរជាតិ ជាពិសេស តែងតែបានឆ្លេីយបំភ្លឺ ទៅលេីមតិសាធារណជន ចំពោះបញ្ហាការ បំភៃ្ល បំភ្លេីស និងការប្រឆាំងនានា ពីស្ថាប័នព័ត៌មាន ដេីម្បីពន្យល់ដល់ សាធារណជន អំពី ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ចិន និងកម្ពុជា ។