
កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ សហការជាមួយសាលាសង្កាត់ច្បារអំពៅ2.Chbar Ampov 2 Police Force of Chbar Ampov District Inspector in Cooperation with Sangkat Chbar Ampov 2
រាជធានីភ្នំពេញ:នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ សហការជាមួយសាលាសង្កាត់ច្បារអំពៅ2 បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ត្រង់ចំនុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ពីបទ:រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១- ជនសង្ស័យឈ្មោះ មាស រិទ្ធី ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ + ដកហូតបានវត្ថុតាង: - ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់ធំល្មម- ឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ- ថង់ប្លាស្ទីកមួយចំនួន ។



