
ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តនឹងកង់បីឥណ្ឌាបណ្ដាលឣោយឣ្នកបើកបរកង់បីមានរងរបួសធ្ងន់.Accident between Indian car and tricycle caused serious injury to tricycle driver
#រាជធានីភ្នំពេញ:វេលាម៉ោង ១២:១០នាទីយប់ថ្ងៃទី0៧ ខែវិច្ឆកា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តនឹងកង់បីឥណ្ឌាបណ្ដាលឣោយឣ្នកបើកបរកង់បីមានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីភ្លាមៗដើម្បីសង្រោះបន្ទាន់។រថយន្តបង្កម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2BC-5829 បានបើកទៅបុកជាមួយកង់បីឥណ្ឌា ស្លាកលេខ ភ្នំពេញ 1HU-7345 បណ្ដាលឣោយម្ចាស់កង់បីរងរបួសធ្ងន់ កង់បីមានការខូចខាតយ៉ាងដំណំហើយចំណែករថយន្តបង្កមានការខូចខាតមួយផ្នែកខាងមុខយ៉ាងដំណំដូចគ្នារួចហើយភាគីទាំងសងខាងបានចចាគ្នាមិនត្រូវគ្នាក៏បានតេហៅសមត្ថកិច្ចជំនាញចុះមកវាស់វែងដើម្បីយករថយន្តនឹងកង់បីទៅរក្សាទុកនៅឯអធិការដ្ឋាននគបាលខណ្ឌដូនពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ សូមបញ្ជាក់ទីតាំកើតហេតុស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕






