
គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុកម៉ូតូបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ បាត់បង់ជីវិតឈ្មោះ ស្រេង សំណាង.Sreng Samnang, a motorcyclist, was killed when a truck collided with a motorbike.
រាជធានីភ្នំពេញ:វេលាម៉ោង ២២:៣០យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុកម៉ូតូបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ បាត់បង់ជីវិតភ្លាមនៅកន្លែងកើតហេតុ បុរសដែលស្លាប់នោះមានឈ្មោះ ស្រេង សំណាង ភេទប្រុសអាយុ 51 ឆ្នាំ ដែលមានទីលំនៅនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្ដាល សូមបញ្ជាក់ថាបុរសដែលរថយន្តដឹកដីបុកស្លាប់ជាមន្ត្រីនគរបាលជាតិរបស់អគ្គស្នងការ នគរបាលជាតិឋានន្ដរស័ក្ត អនុសេនីយ៍ឯក ឋាន: នាយផ្នែករងថែរក្សា បានជិះម៉ូតូតាមបណ្ដោយផ្លូវ 60 ម៉ែត្រមកដល់ត្រង់ចំណុចកើតហេតុមានរថយន្តដឹកដីមួយគ្រឿងបុកបណ្ដាលឱ្យស្លាប់ ម៉ូតូខូចខាតយ៉ាងខ្លាំងស្លាកលេខ ភ្នំពេញ 1S.6793 រថយន្តបង្កម៉ាកឌីវូ ស្លាកលេខ ត្បូងឃ្មុំ 3A.0858 អ្នកបើកបររថយន្តត្រូវរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្នុងនោះដែរវត្តមានសមត្ថកិច្ចនគរបាលអធិការខណ្ឌមានជ័យលោកចុះមកជួយសម្របសម្រួលដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ សាកសពត្រូវប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ កើតហេតុតាមបណ្ដោយផ្លូវ60ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕









