
គ្រោះថ្នាក់ចរាចរណ៍រថយន្តស្ទូច បានបុកម៉ូតូសិស្សសាលាឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ.A crane accident hit a school motorbike, seriously injuring a student and sending him to the hospital immediately.
រាជធានីភ្នំពេញ:ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:៤៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស្ទូច បានបុកម៉ូតូសិស្សសាលាឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3E.8616 បានបើកទៅបុកជាមួយម៉ូតូ SUZUKI NEX ស្លាកលេខ ភ្នំពេញ 1CU.3505 បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ភាគីទាំងសងខាងកំពុងតែចរចានិងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ សូមបញ្ជាក់ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវ 271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។




