
គ្រោះថ្នាក់ចរាចរណ៌រវាងម៉ូតូធំបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោគជាំបានបើកទៅបុកជាមួយម៉ូតូកង់បីខ្មែរបណ្ដាលឣោយម៉ូតូកង់បីខ្មែរដាច់ជា២កំណាត់.A traffic accident between a big motorbike driving at high speed in a drunken state collided with a Khmer tricycle, causing the Khmer tricycle to split into two pieces.
#រាជធានីភ្នំពេញ:ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៌រវាងបុរសម្នាក់ជិះម៉ូតូធំបានបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោគជាំបានបើកទៅបុកជាមួយម៉ូតូកង់បីខ្មែរបណ្ដាលឣោយម៉ូតូកង់បីខ្មែរដាច់ជា២កំណាត់នឹងមិនមានឣ្នករងរបួសទេមានតែការខូចខាតម៉ូតូកង់បីខ្មែរ ម៉ូតូជនបង្កម៉ាក(ឣឹមស្លាស)ស្លាកលេខ ភ្នំពេញ 1FJ.6668 បានបើកទៅបុកម៉ូតូកង់បីខ្មែរ ស្លាកលេខ ភ្នំពេញ 1F.8316 ខូចខាតយ៉ាងដំណំរួចហើយភាគីទាំងសងខាងបានចរចាគ្នានឹងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗ៕ទីតាំងកើតហេតុស្ថិតនៅតាមបណ្ដោយ ផ្លូវ១៧៨ កែងនឹងផ្លូវ១៩ក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕









