
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល ម៉ូតូមានការខូចខាតបន្តិចបន្តួច.Traffic accident between car and motorcycle, causing minor injuries to motorcyclists, minor damage to motorcycles
# ខេត្តព្រះសីហនុ:ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១:៣៥នាទីរំលងអាធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល ម៉ូតូមានការខូចខាតបន្តិចបន្តួច សូមបញ្ជាក់រថយន្តបង្កម៉ាក TOYOTA TUNRA ស្លាកលេខភ្នំពេញ 2AH.1022 បានបើកទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2014 ស្លាកលេខ ពោធិ៍សាត់ 1A.9818 រួចហើយភាគីទាំងជនបង្កបានចរចាសម្របសម្រួលគ្នាហើយភាគីខាងជនរងគ្រោះបានទាសំណងពីខាងជនបង្កក្នុងតម្លៃ200 ដុល្លារក៏ប៉ុន្តែជនបង្កបានឲ្យសំណងទៅលើជនរងគ្រោះចំនួន 100 ដុល្លាររួចហើយភាគីជនរងគ្រោះក៏យល់ព្រម 100 ដុល្លារដើម្បីបញ្ចប់រឿង។ សូមបញ្ជាក់ទីតាំងកើតហេតុស្ថិតនៅភូមិ4 សង្កាត់4 ក្រុងព្រះសីហនុខេត្តព្រះសីហនុ។






