
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកព្រូស បានទៅបុករថយន្ត 2 គ្រឿងដែលគេកំពុងចតទុកចោលនៅមួយកន្លែងបណ្ដាលឱ្យរថយន្តពីរគ្រឿងមានការខូចខាតបន្តិចបន្តួច
# ខេត្តព្រះសីហនុ:ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ២:១០ នាទីរៀបភ្លឺមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកព្រូស បានទៅបុករថយន្ត 2 គ្រឿងដែលគេកំពុងចតទុកចោលនៅមួយកន្លែងបណ្ដាលឱ្យរថយន្តពីរគ្រឿងមានការខូចខាតបន្តិចបន្តួច សូមបញ្ជាក់ថារថយន្តបង្កម៉ាកព្រូស ស្លាកលេខ ភ្នំពេញ 2AY.5187 បានបើកទៅបុកជាមួយរថយន្តម៉ាកស្តារិច ស្លាកលេខ ព្រះសីហនុ 2A.8882 ហើយនឹងបានទៅប៉ះជាមួយរថយន្តមួយគ្រឿងដែលមាន ម៉ាកស្តារិចស្លាកលេខ កណ្ដាល 2B.8683 បណ្ដាលឲ្យមានការខូចខាតបន្តិចបន្តួចរួចហើយភាគីទាំងបីបានចូលចាននិងសម្របសម្រួលគ្នាក៏ប៉ុន្តែភាគីខាងជនបង្កបានចេញជួសជុលនិងសំណងទៅលើការខូចខាតរថយន្តទាំងពីរដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗ។ សូមបញ្ជាក់ទីតាំងកើតហេតុស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕








