
គ្រោះថ្នាក់ចរាចរណ៍រវាងកង់បីឥណ្ឌាបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យសង្កត់ម៉ូតូនិងសង្កត់ក្មេងប្រុសអាយុ 1 ឆ្នាំ 8ខែ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យកុមារជាតិដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ
# រាជធានីភ្នំពេញ:នៅវេលាម៉ោង ២៣:២៣នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់បីឥណ្ឌាបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យសង្កត់ម៉ូតូនិងសង្កត់ក្មេងប្រុសអាយុ 1 ឆ្នាំ 8ខែ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យកុមារជាតិដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ករណីនេះបង្កឡើងដោយកង់បីឥណ្ឌា ស្លាកលេខ កណ្ដាល 1AF.8109 បានបើកទៅបុកចូលផ្ទះប្រជាពលរដ្ឋហើយនិងបុកម៉ូតូ ម៉ាកស្គុបពី ស្លាកលេខ ព្រៃវែង 1U.6368. មានការខូចខាតបន្តិចបន្តួចរីឯកង់បីបង្កក៏មានការខូចខាតយ៉ាងដំណំ រួចហើយភាគីខាងជនរងគ្រោះបានទាមទារសំណងពីខាងជនបង្កក្នុងតម្លៃ1000 ដុល្លារដើម្បីបញ្ចប់រឿង ប៉ុន្តែភាគីខាងជនបង្កមានសមត្ថភាពដល់តម្លៃ 1000ដុល្លារទេមានត្រឹមតែ300 ដុល្លារជូនទៅខាងជនរងគ្រោះប៉ុន្តែភាគីខាងជនរងគ្រោះមិនព្រមទទួលសំណងក្នុង300 ដុល្លារនោះទេ។ ភាគីទាំងសងខាងបានចរចារ និងសម្របសម្រួលគ្នាមិនត្រូវគ្នាទេ។ រីឯកង់បីឥណ្ឌានិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍អធិការខណ្ឌមានជ័យ យកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់។ សូមបញ្ជាក់ទីតាំងកើតហេតុនៅភូមិចំរើនផល3 សង្កាត់បឹងទំពុន1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។







