
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត ធ្វើដំណើរស្របទិសគ្នា.Traffic accident between car and car traveling in the same direction
#ខេត្តកណ្តាល:នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តបង្ករឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ រថយន្តទាំងពីគ្រឿងធ្វើដំណើរស្របទិសគ្នា រថយន្ត HONDA CRV 2007 ស្លាកលេខ ភ្នំពេញ 2Q.5001 បន្ថយល្បឿន បណ្ដាលឱ្យរថយន្តមួយគ្រឿងទៀតម៉ាក HIUNDAI ពីរតោនកន្លះ ស្លាកលេខ ភ្នំពេញ 3F.8616 បុកពីរក្រោយបណ្តាលឲ្យរថយន្ត HONDA CRV ទៅបុកនឹងរថយន្ត មួយគ្រឿងទៀតមិនបង្កឲ្យមានអ្នកណារងរបួសនោះទេ សូមបញ្ជាក់ទីតាំងកើតហេតុនៅផ្លូវលេខ104 ភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។





