
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបង្កឲ្យមានភាពភ្ញាក់ផ្អើល.Car-motorcycle accident causes surprise
ក្រុងព្រះសីហនុ:នៅវេលាម៉ោង ២២:៤៥ នាទីយប់
ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងវិថី។សូមបញ្ជាក់រថយន្តដែលបង្កពាក់ស្លាកលេខ កម្ពុជា T.C.9799 រងការខូចខាតបន្តិចបន្តួចផ្នែកខាងមុខ ឯម៉ូតូជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ BJ.8062 រងការខូចខាត់បែកស្តុបខាងក្រោយបន្តិច
ហើយក៏ម្ចាស់រថយន្តសុំសម្រួលបញ្ចប់រឿងត្រឹមហ្នឹង។សូមបញ្ជាក់ទីតាំងកើតហេតុស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។




