
ឯកឧត្តម សុខ សុគន្ធា ប្រធានរដ្ឋខូឡូរ៉ាដូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិច
រាជធានីភ្នំពេញ:នៅព្រឹក ថ្ងៃ អាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១៕ឯកឧត្តម សុខ សុគន្ធា ប្រធានរដ្ឋខូឡូរ៉ាដូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិក បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងហូបអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ អនុប្រធានរដ្ឋ ប្រធានក្រុង អនុប្រធានក្រុង និងសមាជិក សមាជិការ ជាច្រើនរូបប្រចាំរដ្ឋខូឡូរ៉ាដូ ក្នុងនោះដែរឯកឧត្តម សុខ សុគន្ធា មានអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ ចំនួន៣ចំណុចៈ
១.ធ្វើការងារដោយឆន្ទៈ
២.ធ្វើការងារត្រូវគោរពពេលវេលា
៣.ធ្វើការងារតាមថានានុក្រម។






