
ក្មេងប្រុសអាយុជាង ១០ឆ្នាំម្នាក់ មានជំងឺបាក់ទឹកចិត្តបានបាញ់សម្លាប់ខ្លួនឯង.Depressed 10-year-old boy shoots himself
#ខេត្តសៀមរាប:ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង បាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។






