
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាកបានបុកជាមួយកង់បីឥណ្ឌា.An accident between an unknown car and an Indian tricycle
#រាជធានីភ្នំពេញ:ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២:៤៦នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាកបានបុកជាមួយកង់បីឥណ្ឌាមានស្លាកលេខភ្នំពេញ 1HR-1354 បណ្ដាលឱ្យភាគីខាងកង់បីឥណ្ឌារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តបង្កបើករត់ចេញពីកន្លែងកើតហេតុភ្លាម កើតហេតុនៅតាមបណ្ដោយផ្លូវR6 ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



