ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យម៉ូតូនៅក្រោមរថយន្ត.Traffic accident between car and motorcycle caused the motorcycle under the car

#រាជធានីភ្នំពេញ:ថ្ងៃទី ០២ខែមករាឆ្នាំ២០២២វេលាម៉ោង១២:៤៨នាទីថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យម៉ូតូនៅក្រោមរថយន្តរីឯម៉ូតូជនរងគ្រោះម៉ាកសង់ឌ្រីមសេរីឆ្នាំ 2022 ដែលមានស្លាកលេខភ្នំពេញ:1.IZ9528. បានបើកបរដោយស្ត្រីម្នាក់ដែលមានឈ្មោះប៉ែនដាភេទស្រីអាយុ 22 ឆ្នាំបានធ្វើដំណើរបើកបរម៉ូតូពីរបុរីមនោរម្យទៅស្ទឹងមានជ័យហើយក៏មកដល់ត្រង់ចំណុចភ្លើងស្តុបបានឈប់ចាំភ្លើងស្តុបរួចហើយក៏មានរថយន្តម៉ាកយីហាន់់ដៃប្រភេទដឹកទំនិញធុនធំបានបើកមកគៀរម៉ូតូបណ្ដាលឱ្យម៉ូតូនៅក្រោមរថយន្តសូមបញ្ជាក់ផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ទេរីឯរថយន្តម៉ាក់យឺហាន់ដៃដែលមានស្លាកលេខកំពង់ចាម:3A.2867.រួចហើយភាគីជនរងគ្រោះបានទាមទារសំណងពីខាងជនបង្ករចំនួន 1 លានរៀលដើម្បីយកទៅព្យាបាលរបួសហ្នឹងឲ្យចេញជួសជុលម៉ូតូហើយភាគីខាងជនបង្កមិនព្រមសងសំណងដូចដែលជនរងគ្រោះទាមទារនោះទេក្នុងនោះដែរក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញលោកចុះមកដល់កន្លែងកើតហេតុរួចហើយភាគីទាំងសងខាងចចារគ្នាមិនត្រូវហើយភាគីខាងជនរងគ្រោះត្រូវហៅកម្លាំងមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកដើម្បីឲ្យលោកចុះមកវាស់វែងនិងយករថយន្តជនបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅចរាចរណ៍ក្រុងដើម្បីឱ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមសន្តិវិធីផ្លូវច្បាប់។សូមបញ្ជាក់ទីតាំងកើតហេតុនៅត្រង់ចំណុចភ្លើងស្តុបទូលពង្រសង្កាត់ចោមចៅ 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

#Phnom Penh, January 2, 2022, 12:48 PM, there was a traffic accident between a car and a motorbike, causing the motorbike to be under the car, while the victim’s motorbike was a Mark Dream Series 2022 with license plate Phnom Penh: 1 .IZ9528. Driven by a 22-year-old woman named Panda, she rode two motorbikes from Borey Monorom to Stung Meanchey and arrived at the traffic light. The big man drove the motorcycle, causing the motorcycle to be under the car. Please also confirm that in case the accident did not cause any serious injuries, while the car with the license plate Kampong Cham: 3A.2867. The victim demanded compensation from the perpetrator 1 million Riel to treat the injury to repair the motorcycle, and the perpetrator refused to pay compensation as demanded by the victim, which also surprised To the competent force, he arrived at the scene and the two sides did not negotiate, and the victim side had to call the road traffic police force to come down to measure and take the car and the perpetrator. The victim was kept in the city traffic so that the car owner could come in and solve it peacefully and legally. Please confirm the location of the incident at the Toul Pong traffic light, Sangkat Choam Chao 1, Khan Por Senchey, Phnom Penh.

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង