ពលរដ្ឋ១២នាក់ តំណាងឲ្យសហគមន៍ជនជាតិដើមព្នង(ពូនង)ប្តឹងលោកស្រី ទ្រីដាណា ទាមទារសងជំងឺចិត្ត២០ម៉ឺន ដុល្លារនោះ.Twelve people representing the Pnong (Punong) indigenous community sue Ms. Try Dana for $ 200,000 in compensation
មណ្ឌលគិរី:ពលរដ្ឋ១២នាក់ តំណាងឲ្យសហគមន៍ជនជាតិដើមព្នង(ពូនង)ប្តឹងលោកស្រី ទ្រីដាណា ទាមទារសងជំងឺចិត្ត២០ម៉ឺន ដុល្លារនោះ។
ការប្តឹងលោកស្រីទ្រីដាណា ពុំទាន់និងបានដោះស្រាយគ្នាផងនៅថ្ងៃទី៤មករាពលរដ្ឋ១៥នាក់បានបន្តដាក់ពាក្យបណ្តឹងចូលទៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី១ទៀត ដោយប្តឹងគណនីហ្វេសបុកចំនួន២ថែមទៀតផង។
ការប្តឹងលើកនេះ សហគមន៍ជនជាតិដើមពុំបានទាមទារជំងឺចិត្តជាប្រាក់កាសនោះទេ តែពួកគាត់ទាមទារឲ្យមានការផ្តន្ទាទោសជនខាងលើនិងបក្ខពួកទៅតាមផ្លូវច្បាប់រួមទាំងឲ្យអ្នកទាំងនោះចេញមុខសុំទោសជាសាធារណៈដល់ជនជាតិដើមព្នង(ពូនង)។ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ក្នុងវីឌីអូចំណុច៣០.២៤ដល់២៦បានlive ក្នុងpageឈ្មោះទ្រី ដាណា DanaTry និយាយអំពីផលិតផលនិងអតីតប្តីឈ្មោះម៉ៅ។នៅពេលដែលអ្នកស្រីទ្រីដាណាliveនោះបាននិយាយអំពីប្តីនិងពោលទៅប្តីថា អានេះ ចេញមកព្នងចុងស្រុកម៉ង ដែលជាពាក្យសំដីប្រមាថមើលងាយដល់ពួជអំបូរព្នង(ពូនង) របស់ជនជាតិដើមភាគតិចពួកគាត់។នៅក្នុងពាក្យបណ្តឹង សហគមន៍ទាំង១២នាក់បានប្តឹងទាមទារឪ្យអ្នកស្រីទ្រីដាណា
១.សូមឪ្យសូមទោសជាសាធារណៈដល់ជនជាតិដើមព្នង
២.សូមឪ្យបង់ប្រាក់ពិន័យចំនួន១០លានរៀល
៣.សូមឪ្យសងជំងឺចិត្ត ២០ម៉ឺនដុល្លា៕
Mondulkiri: Twelve people representing the Pnong (Punong) indigenous community sued Ms. Try Dana for $ 200,000 in compensation. The complaint of Ms. Try Dana has not been resolved yet. On January 4, 15 people continued to file another complaint to the Mondulkiri Provincial Police, complaining about two Facebook accounts. In this lawsuit, the indigenous community did not demand money for mental illness, but they demanded that the above people and their cronies be punished according to the law, including that they should publicly apologize to the Pnong people. The complaint states that on December 22, 2021, in a video from 30.24 to 26 live on page DanaTry talks about the product and her ex-husband Mao. The live said about her husband and told him that this came out of Pnong Chong, Mong district, which was an insult to the Pnong (Poun) tribe of their indigenous people. Complain to Ms. Try Dana 1. Publicly apologize to the Pnong people 2. Please pay a fine of 10 million riels 3. Please pay $ 200,000 in compensation for mental illness.