
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ Honda Dream ជាមួយនឹងម៉ូតូម៉ាក ស៊ុយសូកីអ៊ែប្លែក.Accident caused by Honda Dream with Suzuki Blake
# រាជធានីភ្នំពេញ: វេលាម៉ោង ១៥:៣០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសង់ដ្រីម សេរី២០២១ ជាមួយនឹងម៉ូតូម៉ាក ស៊ុយសូកីអ៊ែប្លែក បណ្ដាលឣោយម៉ូតូភាគីម្ខាងរងការខូចខាតមួយចំហៀងផ្នែកខាងមុខ ក្នុងនោះដែរ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកចុះទៅជួយអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។សូមបញ្ជាក់ស្លាកលេខម៉ូតូបង្កភ្នំពេញ 1GV-0852 បើកទៅបុកជាមួយម៉ូតូដែលមានស្លាកលេខ ភ្នំពេញ 1HS-1400 រួចហើយភាគីទាំងសងខាង បានចរចានិងសម្របសម្រួលគ្នា នៅកន្លែងកើតហេតុ ប៉ុន្តែមិនត្រូវគ្នាទេ ត្រូវបានឲ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកលោកចុះមកវាស់វែងដើម្បីយកទៅរក្សាទុកនៅអធិការនគរបាលចរាចរណ៍ខណ្ឌដើម្បីដោះស្រាយតាមផ្លូវច្បាប់។ សូមបញ្ជាក់ទីតាំង កើតហេតុស្ថិតនៅតាមផ្លូវ២១៧ ទល់មុចបុរីពិភពថ្មី ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។





