
ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ដែលមានឈ្មោះ ប៉ាន់ ប៉ាវ ករណីរំលោភ និងគំរាមសម្លាប់.Detained 1 suspect named Pan Pao, rape and death threat
ករណី ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ដែលមានឈ្មោះ ប៉ាន់ ប៉ាវ ភេទប្រុសអាយុ 41 ឆ្នាំមុខរបរមិនពិតប្រាកដត្រូវបានកងកម្លាំងរាជអាវុធហត្ថ ស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនិងគំរាមកំហែងសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួនស្ថិតនៅឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាល។
# ខេត្តកណ្ដាល÷ថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2022-យោងតាមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ប៉ាន់ ប៉ាវ ភេទប្រុស អាយុ 41 ឆ្នាំពីបទរំលោភសេពសន្ថវៈនិងគំរាមកំហែងសម្លាប់ ក្មួយស្រីបង្កើតរបស់ខ្លួន បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។






