គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងម៉ូតូ.Traffic accidents caused by cars and motorcycles
# រាជធានីភ្នំពេញ: ថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 2022 វេលាម៉ោង២០:៥០ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យ អ្នកបើកបរម៉ូតូដែលមានឈ្មោះ ស្រេង ធាវ៉ា ភេទប្រុស អាយុប្រហែលជា 25 ឆ្នាំ បានជិះម៉ូតូក្នុងទិសដៅស្របគ្នា តាមបណ្ដោយផ្លូវ 2004 មកដល់ចំណុចត្រង់កើតហេតុ អ្នកជិះម៉ូតូបានវ៉ារថយន្តមួយគ្រឿងរួចហើយក៏ជិះម៉ូតូឣ៊ែបស្ដាំវិញត្រូវរថយន្តម៉ាកតូយ៉ូតាព្រូសមកពីក្រោយបានបុកចំពីក្រោយ បណ្ដាលឱ្យម៉ូតូខូចខាតមួយកំណាត់ខាងក្រោយ រីឯរថយន្តមានការខូចខាតបន្តិចបន្តួចខាងមុខ ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល សូមបញ្ជាក់ផងដែរករណីនេះបង្កឡើងដោយរថយន្តម៉ាក toyota prius ដែលមានស្លាកលេខ ភ្នំពេញ 2BQ.7518 បានបើកមកបុកម៉ូតូម៉ាកសង់ឌ្រីមស៊េរីឆ្នាំ 2020 ដែលមានស្លាកលេខ ភ្នំពេញ 1GM.7683 បណ្ដាលឱ្យ រងការខូចខាតបន្តិចបន្តួច រួចហើយភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ហើយភាគីខាងម៉ូតូបានទាមទារសំណងទៅខាងភាគីរថយន្តបង្កចំនួន 2000 ដុល្លារ ក៏ប៉ុន្តែភាគីខាងជនបង្កមិនបានយល់ព្រមតាមសំណូមពរសំណងដែលខាងជនរងគ្រោះទារនោះទេ ភាគីទាំងសងខាងបានចរចាគ្នាមិនត្រូវ គ្នាទេ ហើយក៏ទុកឲ្យមន្ត្រី ជំនាញចរាចរណ៍លោកមកវាស់វែងដើម្បីយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៃចរាចរណ៍ផ្លូវគោក សូមបញ្ជាក់ទីតាំងកើតហេតុនៅតាម បណ្ដោយផ្លូវ 2004 ភូមិបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
#Phnom Penh: On February 11, 2022 at 20:50 pm, there was a traffic accident caused by a car and a motorbike, causing the motorcyclist to be slightly injured and sent to the hospital. The male motorcyclist named Sreng Theva The 25-year-old was riding a motorcycle in the same direction along the 2004 road when he arrived at the scene. The rear part of the motorcycle was damaged and the car was slightly damaged in the front, while the motorcyclist was slightly injured. Please also note that this case was caused by a Toyota Prius with license plate Phnom Penh 2BQ.7518. The 2020 Dream Series motorcycle with license plate Phnom Penh 1GM.7683 caused minor damage, and both parties reached an agreement at the scene, and the motorcycle party demanded $ 2,000 in compensation from the car party. The perpetrator did not agree to the request for compensation demanded by the victim. The two sides did not agree and left the traffic officer. To measure and save to solve the legal problem of road traffic, please confirm the location of the incident along Road 2004, Boeung Chhouk Village, Sangkat O Bek Kam, Khan Sen Sok, Phnom Penh.