ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមេសា នេះថា សាលាដំបូងរាជធានីភ្នំពេញ

#ភ្នំពេញលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមេសា នេះថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ បានចេញសាលក្រមសម្រេចលើកលែងការចោទប្រកាន់លើរូបលោក ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។លោកបានបញ្ជាក់ថា «នៅក្នុងសាលក្រមរបស់តុលាការដែលបានលើកលែងការចោទប្រកាន់លើរូបខ្ញុំនេះ គឺសំអាងទៅលើអង្គហេតុពីរ គឺទី១. ផុតអាជ្ញាយុកាល (អាជ្ញាយុកាលសំរាប់បទមជ្ឈឹម មានរយៈពេលបីឆ្នាំ រីឯអាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាល ត្រូវចប់ នៅពេលណាសកម្មភាពនីតិវិធីទាំងអស់ បានសម្រេច)។ ទី២. គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកមកលើខ្ញុំបានទេ។ ដូច្នេះហើយបានជាសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមលើកលែងការចោទប្រកាន់ខ្ញុំ»។ចំណែក លោក អ៊ី រិ ន អ្នកនាំពាក្យ សាលាដំបូង រា ធានី ភ្នំពេញ បាន បញ្ជាក់ថាៈ លោក ញឹក ប៊ុនឆៃ ត្រូវបាន ចៅក្រម ស៊ើបសួរ សម្រេច លើកលែង ការចោទប្រកាន់ ហើយ ហើយ មានការ បញ្ជាក់ថា មិនមាន ភស្តុតាង គ្រប់គ្រាន់ ដើម្បី ដាក់បន្ទុក លើ គាត់ ទេ ។សូមជម្រាបថា លោកញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយនៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោកញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញ ពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨​#សំរួលអត្ថបទដោយសារព័ត៍មានខ្មែរសូក្រឹត្យ.

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង